រកឃើញអ្នកជំងឺកូវីដ-១៩ ម្នាក់ មកពីភ្នំពេញ ដោយប៉ះពាល់ផ្ទាល់ និងប្រយោល ចំនួន ០៩នាក់

ខេត្តព្រះវិហារ៖ តាមការចង្អុលបង្ហាញពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ មន្ត្រីមណ្ឌលសុខភាពឆែប សហការណ៍ជាមួយអាជ្ញាធរចុះស្រាវជ្រាវប្រជាពលរដ្ឋខ្មែរ ០១នាក់ ដែលមានពាក់ព័ន្ធផ្ទាល់ និង ០៨នាក់ផ្សេងទៀត ប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ នឹម អេង ភេទប្រុស អាយុ ៣២ឆ្នាំ អាស័យដ្ឋាននៅភូមិក្រឡាញ់ខាងត្បូង ឃុំជ្រែកជ័យ ស្រុកសំរោង ខេត្តតាកែវ មុខរបរតៃកុងឡាន ក្រុមហ៊ុនដេប៉ូ ផល្លា ស្រាបៀ ហ្គេនបឺត។

អ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដម្នាក់ មានឈ្មោះ ផត សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជា អ្នករត់តុ របស់អាហារដ្ឋាន ណា រ៉ែន ស្ថិតនៅ ភូមិឆែបលិច ឃុំ ឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ចំណែកអ្នកពាក់ព័ន្ធប្រយោលដែលមានចំនួន ០៨នាក់ មានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ឈិន ណារ៉ែន ភេទស្រី អាយុ ៤០ឆ្នាំ (ប្រពន្ធ)

២-ឈ្មោះ ហួ សេងវ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ (ប្តី)

៣-ឈ្មោះ ថៃ ថេង ភេទស្រី (ម្តាយ)

៤-ឈ្មោះ ហួ សេងហុង ភេទប្រុស អាយុ ១៣ឆ្នាំ (កូន)

៥-ឈ្មោះ ហួ សេងហេង ភេទប្រុស ៥ឆ្នាំ (កូន)

៦-ឈ្មោះ សែម តេង ភេទស្រី អាយុ៣២ឆ្នាំ (ជំនួយការចុងភៅ)

៧-ឈ្មោះ ខៀម ខឿ ភេទស្រី អាយុ៣៣ឆ្នាំ (ចុងភៅ)

៨-ឈ្មោះ ឆៃ ឡាន់ដា ភេទស្រី អាយុ២៧ឆ្នាំ (ជំនួយការចុងភៅ)

កាលនៅវេលាម៉ោងប្រហែល ០៧:០០នាទី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់បានជិះឡានដឹកទំនិញស្រាបៀហ្គានបឺត ដោយមិនមានអ្នកដទៃរួមដំណើរជាមួយក្នុងឡានទេ ហើយបានចេញដំណើរពីព្រែកក្តាម ទិសដៅទៅខេត្តរតនគីរី។ ពេលមកដល់ខេត្តព្រះវិហារ គាត់បានធ្វើដំណើរតាមផ្លូវជ័យសែន ឆ្ពោះទៅខេត្តរតនគីរី ដោយឆ្លងកាត់ស្រុកឆែប បានចុះហូបបាយ តែមួយកន្លែងទេ គឺអាហារដ្ឋាន ណារ៉ែន៕

1

2

3

4