អ្នកព្រះសីហនុ ០៤នាក់ និងភ្នំពេញ ០១នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីក្រៅខេត្ត ករណីស.ង្ស័យ ដោយបានយកសំណាក និងធ្វើចត្តាឡីស័កពេលចូលភូមិសាស្រ្តខេត្ត។

តាមរយៈលទ្ធផលនៃការស្រាវជ្រាវបឋមរបស់ក្រុមការងារជំនាញ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា អ្នករួមដំណើរទាំងអស់នៅក្នុងរថយន្តឈ្នួលជាមួយអ្នកវិជ្ជមានទាំង៥នាក់នេះ ត្រូវបានសមត្ថ.កិច្ចកំណត់អត្តសញ្ញាណ ដោយផ្អែកតាមទិន្នន័យដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង) ហើយក្រុមការងារជំនាញនឹងបញ្ជូនមកយកសំណាកទៅធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

មកទល់ពីនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវី-១៩ ចំនួន ៧៣នាក់ បានព្យាបាលជាសះស្បើយចំនួន ២០នាក់ ស្លាប់ ១នាក់ និង ៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មានដូចក្រោម៖

1

2