អាជ្ញាធរ សម្រេចបញ្ចប់ការបិទខ្ទប់ការធ្វើដំណើរចេញចូលលើទីតាំងមួយចំនួន ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបញ្ចប់ការបិទខ្ទប់ការធ្វើដំណើរចេញចូលលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។

សម្រាប់ទីតាំងដែលត្រូវបើកឲ្យដំណើរការឡើងវិញ គឺចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ចំពោះទៅផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជាថៃ គិតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១តទៅ ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

01

02