ពលករខ្មែរ ៥នាក់ និងជនបរទេស ១នាក់ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងរកឃើញមានជំងឺកូវីដ-១៩

ខេត្តបាត់ដំបង៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៦នាក់ ក្នុងនោះជាពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន ៥នាក់ និងជាជនបរទេសចំនួន១នាក់។

អ្នកជំងឺកូវីដ-១៩ ៥នាក់ ជាពលករបានវិលត្រឡប់ពីប្រទេសថៃ និងម្នាក់ទៀត ជាជនបរទេស ធ្វើដំណើរពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

តាំងពីចាប់ផ្ដើមមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ ចំនួន ៤៨នាក់បានព្យាបាលជាសះស្បើយ ២៩នាក់ និងកំពុងសម្រាប់ព្យាបាល ១៩នាក់។

ពលករខ្មែរចំនួន ៥នាក់ និងជនបរទេសម្នាក់នោះ មានរាយនាមដូចខាងក្រោមនេះ៖

Image_2021 05 09_18 50 06