ស៊ែរឲ្យគ្រប់គ្នាដឹងផង! ពេលទទួលកញ្ចប់ឥវ៉ាន់ ឬកញ្ចប់អាហារ ត្រូវប្រយ័ត្នឲ្យមែនទែន ព្រោះអ្នកដឹកជញ្ជូន ជាច្រើននាក់ បាន…

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ ជាច្រើននាក់ បានប្រកបរបរដឹកជាអ្នកដឹកជញ្ជូន នៅក្នុងរយៈ ៧ថ្ងៃនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់នៅពេលទទួលកញ្ចប់ឥវ៉ាន់ ឬកញ្ចប់អាហារ

សូមពាក់ម៉ាស់ រក្សាគម្លាត ពេលទទួលពីអ្នកដឹកជញ្ជូន រួចបន្ទាប់មក សូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ៕

Image_2021 05 09_18 00 49