ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ជាបុគ្គលិកធ្វើការនៅហាងអានៀវ លក់គ្រឿងសមុទ្រស្រស់ និងផ្លែឈើស្រស់

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ជាបុគ្គលិកធ្វើការនៅហាង អានៀវ លក់គ្រឿងសមុទ្រស្រស់ និងផ្លែឈើស្រស់ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 09_17 50 43