កំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់-ក្រុងប៉ោយប៉ែត ត្រូវបានដាក់ជា «តំបន់ក្រហម» (មានផែនទី)

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តី

សម្រេចលេខ១០៩/២១ សសរ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការបិទខ្ទប់ ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងទាំងស្រុងក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត និងទីតាំងមួយផ្នែកនៃសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖ (សូមមើលក្នុងលិខិតសេចក្តីសម្រេច)

1

2

3

4

5