ក្រុមគ្រួសារស.ពស្រ្តីខ្មែរឥស្លាមជាអ្នកលក់សាច់គោនៅផ្សារមួយកន្លែង តេស្តរកមេរោគកូវីដលើកទី១ ឃើញវិជ្ជមាន ៥នាក់

រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅបានចុះទៅយកសំណាកក្រុមគ្រួសារសពស្ត្រី ឈ្មោះ ម៉ីត សៃម៉ាស់ អាយុ៥៣ឆ្នាំ ជាអាជីវករលក់សាច់គោនៅផ្សារខ្មែរឥស្លាម មានទីតាំងនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានមរ.ណភាពកាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី៧ខែឧសភា។ នេះបើយោងតាមសេចក្តីរាយការណ៍ពីលោក យូសុះ អាប់ឌុលឡោះ ចៅរងទី២សង្កាត់ព្រែកប្រា កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

1

2

លោកចៅរងសង្កាត់ព្រែកប្រា បានបញ្ជាក់ថា ក្រុមគ្រួសារសពស្ត្រីវ័យ ៥៣ឆ្នាំនេះ មានសមាជិករហូតដល់១៥នាក់ ហើយលទ្ធផលចេញមក គឺមានវិជ្ជមាន ៥នាក់ ក្នុងនោះមានស្រី៣ ប្រុស២នាក់។ នេះជាលទ្ធផលផ្លូវការ ដែលគ្រូពេទ្យចុះទៅយកសំណាកក្នុងភាពមិនសប្បាយចិត្តពីក្រុមគ្រួសារសព ដែលដំបូងឡើយក្រុមគ្រួសារស.ពបានព្យាយាមប្រកែកឡើងតឹងសរសៃកថា ស្ត្រីដែលស្លា.ប់ពុំមានជំងឺកូវីដ-១៩។ ប៉ុន្តែក្រោយមកទើបឯកភាពដោយសារ គ្រូពេទ្យយកសំណាកទៅធ្វើការពិសោធន៍ដល់ប៉ាស្ទ័រ។

3

លោក យូសុះ អាប់ឌុលឡោះ បានបញ្ជាក់ថា មនុស្សទាំង៥នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាល កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី៨ខែឧសភា។ ទោះជាណាក៏ក្រុមគ្រូពេទ្យ បានជំរុញឲ្យអាជ្ញាធរសង្កាត់ព្រែកប្រា ត្រូវប្រកាសឲ្យអ្នកពាក់ព័ន្ធសពស្ត្រីឈ្មោះ ម៉ឺត សៃម៉ាស់ ឲ្យមកធ្វើសំណាកជាបន្ទាន់ ចៀសវាងឆ្លងរាលដាលដល់សហគមន៍៕

4