អាជ្ញាធរខេត្តកណ្តាល ចុះយកសំណាកកម្មករ ៧៨នាក់ មកពីរោងចក្រចំនួន ៥ រកឃើញវិជ្ជមានចំនួន?

ខេត្តកណ្តាល៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ចុះពិនិត្យការយកសំណាករបស់កម្មករចំនួន ៧៨នាក់ ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមរយៈឧបករណ៍រ៉ាភីដតេស (Rapid Test) ដែលមកពីរោចក្រចំនួន០៥ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងបរិវេណអនុវិទ្យាល័យ បែកចាន។ ក្នុងនោះរោងចក្ររួមមាន៖ រីជេន ហូលីវ៉ែល ញ៉ូវអាយឃីត ម៉ាស្ទ័រ & ហ្រ្វែង នសឹងរោចក្រ ប៉ូវឃ័រ។

1

កម្មករដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន នឹងត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំណែកអ្នកទទួលបានលទ្ធផលវិជ្ជមាន នឹងត្រូវបញ្ជូនទៅមណ្ឌលព្យបាលវិទ្យាល័យថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

គួរបញ្ជាក់ថា ពេលធ្វើតេស្តនេះលទ្ធផលទទួលបាន គឺវិជ្ជមាន ០២នាក់ នឹងបញ្ជូនទៅសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល៕

8

2

3

4

5

6

7

ប្រភពពី៖ រដ្ឋបាលខេត្តកណ្តាល