អាជ្ញាធរ សម្រេចបិទផ្សារយាយត្រប់ នៅក្នុងស្រុកសំរោង ហើយអាជីវករត្រូវទៅធ្វើសំណាកទាំងអស់គ្នា

ខេត្តតាកែវ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភាអភិបាលខេត្តតាកែវ បានសម្រេចឲ្យផ្អាកលក់ដូរនៅផ្សារយាយត្រប់ ក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ក្រោយពាក់ព័ន្ធអ្នកកើតកូវីដ-១៩ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី០៩ ខែឧសភានេះ រហូតដល់មានការជូនដំណឹងជាថ្មី។

អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ មានកាតព្វកិច្ចផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីត-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៅមន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២.០០នាទី នៅសាលាដំណាក់ភូមិថ្មី ឃុំរវៀង ស្រុកសំរោង។ក្នុងករណីបងប្អូនខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3