សមត្ថកិច្ចខេត្តព្រះសីហនុ ច្រានចោលព័ត៌មានពីការបង្ហោះចែកចាយនៃគណនីហ្វេសប៊ុកមួយចំនួន

ខេត្តព្រះសីហនុ៖ ថ្មីៗនេះមានការបង្ហោះចែកចាយតៗគ្នាថា៖ «ប្រជាពលរដ្ឋប្រមាណ ៦០គ្រួសារ រស់នៅតំបន់អូត្រេះ និងភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ម្តុំវត្តអូរត្រេះ) កំពុងខ្វះខាតស្បៀងជាខ្លាំង ខណៈ Lockdown ជាច្រើនកន្លែង ធ្វើអោយពួកគាត់មិនមានការងារធ្វើ មិនមានចំណូល គ្រួសារខ្លះមានសមាជិក៧ ទៅ ៨នាក់។

ពួកគាត់បានដើររើសផ្សិតតាមព្រៃទទួលទានទាំងគ្មានពងទា លាយជាមួយ ខ្លះពុលនឹងផ្សិតទៀត។ ក្នុងចំណោម ៦០គ្រួសារនោះ មាន២០នាក់ វិជ្ជមានCovid-19 និងសុំសប្បុរសជនជួយពួកគាត់តាមរយៈ (ABA 087989292 CHHEN SREYLEAk)»។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថាៈ ប្រជាពលរដ្ឋនៅតំបន់ខាងលើ ពិតជាមានការខ្វះខាតពិតប្រាកដ និងមានចំនួនដូចការរៀបរាប់ពិតប្រាកដមែន ប៉ុន្តែពុំមានចុះបញ្ជីស្នាក់នៅក្នុងមូលដ្ឋានទេ (រស់នៅចាប់ដីរដ្ឋធ្វើផ្ទះ-ខ្ទម) ហើយពុំមានករណីពុលផ្សិតទេ និងពុំមានករណីវិជ្ជមានCovid-19 ចំនួន ២០នាក់ដែរ ចំពោះ (ABA087989292 CHHEN SREYLEAK) គឺABA របស់ស្រីប្រធានអង្គការម្លប់តាប៉ាងតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះសូមអោយបងប្អូនជនរួមជាតិជ្រាបជាព័ត៍មាន៕

1

2

3