អ្នកបើកបរក្រុមហ៊ុនម្នាក់ ដឹកទុយោពីភ្នំពេញ ដល់ខេត្តពោធិ៍សាត់ឈប់ រួចបន្តដំណើរដល់ព្រំប្រទល់ខេត្តបាត់ដំបង-ប៉ៃលិន ធ្វើតេស្ត ២ដង ឃើញមានវិជ្ជមានកូវីដ-១៩

ខេត្តប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ អោយបានជ្រាបថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តប៉ៃលិន បានរកឃើញជំងឺកូវីដ-១៩ លើបុរសឈ្មោះ វ៉ន សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ មានមុខរបរអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនដឹកទុយោ (UPG) ព្រែកព្នៅ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនមើលប្រវត្តិដំណើរនៅក្នុងលិខិត ដូចខាងក្រោម៖

Image_2021 05 09_09 49 00