មានធ្លាប់ស្គាល់ទេ! អាជ្ញាធរខេត្តតាកែវ បង្ហាញឈ្មោះអ្នកដែលមានវីជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ ដែលទើបរកឃើញថ្មីៗនេះ

ខេត្តតាកែវ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងងសាធារណៈជនទាំងអស់ អោយបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១៣នាក់។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់ លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នក រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាល។

អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៣នាក់ គឺជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធ មានដូចរាយនាមខាងក្រោមនេះ៖

Image_2021 05 09_10 44 07