ផ្សារសេរីស្ទោង និងភូមិលាបទង នៅស្រុកស្ទោង ត្រូវបានអាជ្ញាធរបើកដំណើរឡើងវិញនៅថ្ងៃទី?

ខេត្តកំពង់ធំ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា ដោយផ្អែកតាមស្ថានភាពធូរស្រាលនៃការរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង រដ្ឋបាលខេត្ត សម្រេចបញ្ចប់ការបិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី និងបញ្ចប់ការបិទខ្ទប់ភូមិលាបទង នៃឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលរដ្ឋបាលខេត្ត បានជាបណ្ដោះអាសន្ន និងបិទខ្ទប់កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយអនុញ្ញាតឲ្យដំណើរការជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១តទៅ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

Image_2021 05 09_11 10 02