ជ័យយោ! រដ្ឋាករទឹកសម្រេចមិនយកថ្លៃទឹក ៣ខែ ពីកម្មករ និងសិស្សនិស្សិត ស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហម (ភ្នំពេញនិងតាខ្មៅ)

រាជធានីភ្នំពេញ៖ តាមប្រសាសន៍អំពាវនាវ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃទឹកដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់។

យោងតាមប្រសាសន៍អំពាវនាវនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងចូលរួមជួយសម្រួលបន្ទុកដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ០៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋានផ្ទះជួល ដែលកម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅ ចំនួន ៨៧០ទីតាំង ដែលបានធ្វើបញ្ជីជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

1