មានធ្លាប់ស្គាល់ទេ! អាជ្ញាធរក្រុងប៉ោយប៉ែត បង្ហាញឈ្មោះអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៥នាក់ ដែលទើបរកឃើញថ្មីៗនេះ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងងសាធារណៈជនទាំងអស់ អោយបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨៥នាក់ នៅក្រុងប៉ោយប៉ែត។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នក រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាល។

អ្នកវិជ្ជមានជំងឺកូវីដ-១៩ បុរស-ស្ត្រី ជនជាតិខែ្មរ និងជនបរទេស ចំនួន ៨៥នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោម៖

1

2

3

4