គួរឲ្យអាណិតណាស់! នាយក្រិន ដែលត្រូវមើលថែកូនតូច ៣នាក់ ឥលូវចូលពេទ្យសង្គ្រោះបន្ទាន់

រាជធានីភ្នំពេញ៖ ប្រិយមិត្តខ្លះប្រាកដជាស្គាល់ តារាកំប្លែងដែលមានរាងតូចស្រឡះ និងមានមាឌល្អិត នាយ ក្រិន តែងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែកាយសម្បទាទាបល្អិតរបស់លោកបែបនេះ តែបែរជាមានប្រពន្ធយ៉ាងខ្ពស់ស្រឡះស្រស់ស្អាត ជាពិសេសមកដល់ពេលនេះ ថែមទាំងមានកូនដល់ទៅ៣នាក់ទៀតផង ប៉ុន្តែដោយសារតែមានបញ្ហាផ្ទុយគ្នា ប្រពន្ធនាយក្រិនក៏បានចុះចោលប្តី និងកូនៗ។

1

យ៉ាងណាមិញ នៅមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុករបស់ នាយ ធុង ក៏បានបង្ហើបប្រាប់មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ពេលនេះនាយក្រិនគួរឲ្យអាណិតខ្លាំងណាស់ ត្រូវទទួលបន្ទុកមើលថែកូនៗ ទាំងអស់ ចំណែកប្រពន្ធបានចុះចោលទៅរស់នៅជាមួយប្តីថ្មី ទុកឲ្យកូនៗ និងប្តីរស់រងទុកយ៉ាងកំសត់វេទនា ហើយសព្វថ្ងៃនេះ នាយក្រិន ក៏បានជំងឺប្រចាំកាយដែរ ហើយយោងតាមនាយ ធុង ប្រាប់នាងក្រិន គាត់កំពុងតែសង្គ្រោះបន្ទាន់ ដោយសារឈឺពោះវៀនធ្លាក់ចូលក្រោម ពង៕

2

3

4

5