អ្នកបឹងសាឡាងត្រៀមខ្លួនហើយឬនៅ! ថ្ងៃនេះ ដំណើរការចាក់វ៉ាក់សាំងថ្ងៃដំបូង ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម សង្កាត់បឹងសាឡាង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ព្រមទាំងនាយទាហានជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

2

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងសាឡាង ដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដោយភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ ឬសៀវភៅកំណើត និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលអាចបញ្ជាក់ពីទីលំនៅពិតប្រាកដ ដោយអនុវត្តក៍នូវវិធានការ ៣កុំ ៣ការពារ។ ប្រភពពីៈ កងយោធពលខេមរភូមិន្ទ

1

3

4

5