កូវីដសាហា.វពេកហើយ! កូវីដ-១៩ស.ម្លាប់ស្ដ្រីម្នាក់នៅតែផ្ទះមើលចៅសោះ

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីករណីជនជាតិខ្មែរម្នាក់ ដែលកើតជំងឺកូវីដ-១៩ បានស្លា.ប់នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ដោយសារតែការរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ១៩ ដែលមានឈ្មោះ គឹម ហុង ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរមើលចៅ រស់នៅភូមិត្រាំងខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ស្លា.ប់នៅវេលាម៉ោង ០២និង៣០នាទី ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ។

ស្ត្រីខាងលើ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបាទី នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដោយមានអាការៈ ក្តៅខ្លួន ក្អក ហត់ ចុកទ្រូង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1