អាណិ.តណាស់! កូនខ្ចីហើយ ឈឺគ្រុន និងថប់ដង្ហើម ទៅផ្សំថ្នាំនៅឱសថស្ថានមិនជា ទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានជូនដំណឹងពីករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០៤នាក់ទៀត ក្នុងស្រុកពារាំង ២នាក់, ស្រុកពាមរក៍ ១នាក់ និងស្រុកបាភ្នំ ១នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងសរុបចំនួន ៦នាក់ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១) នេះ។

1

ក្នុងសភាពការណ៍នាពេលនេះ រដ្ឋបាលខេត្ត សូមស្នើរដល់បងប្អូនដែលរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។

2

ទន្ទឹមនឹងនេះ សូមជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក (Rapid Test) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និង មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

3

4