អបអរផង! ស្ត្រីដែលសម្រាលកូនដោយខ្លួនឯង នៅតំបន់ក្រហម ទទួលបានថវិកាពីសម្តេច ហ៊ុន សែន…

រាជធានីភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាល គណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០លានរៀល យកទៅជូនប្អូនស្រីឈ្មោះ ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ នៅវេលាម៉ោង២៣៖៤៥នាទី នារាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១៕ ប្រភពពីៈ ក្រសួងព័ត៌មាន

Photo_2020 12 16_15 21 11

1

2