នៅថ្ងៃនេះ ស្លាប់ ០៦នាក់ អ្នកឆ្លងកូវីដ-១៩ថ្មី ៥២០នាក់ ជាសះស្បើយ ៣០១នាក់ (០៩.០៥.២១)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥២០នាក់ បន្ថែមទៀត ក្នុងនោះឆ្លងក្រៅសហគមន៍ ០៥នាក់ ខណៈអ្នកជំងឺចំនួន ៣០១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និង អ្នកស្លា.ប់ ចំនួន ០៦នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១

- អ្នកឆ្លងសរុប = ១៩,២៣៧នាក់

- អ្នកជាសះស្បើយ = ៧,៦៤១នាក់

- អ្នកស្លា.ប់ = ១២០នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនព័ត៌មាន ដូចខាងក្រោម៖

1