បុរសម្នាក់យំសោ.កជាខ្លាំង! ខណៈម្តាយ ប្រពន្ធ និងកូន កើតជំងឺកូវីដ-១៩ ហើយត្រូវគេយកមកទុកចោលទៀត (មានវីដេអូ)

ហ្វេសប៊ុក៖ យោងតាមគណនីហ្វេសប៊ុករបស់ Sophea Imm បានបង្ហោះកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ ពីភាពសោកសង្រេងរបស់ក្រុមគ្រួសារសារគាត់ដែលឆ្លងជំងឺកូវីដ-១៩ ថា៖ «យុត្តិធម៌? អ្នកជំងឺកូវីដ-១៩៖ ម្តាយខ្ញុំអាយុ ៦៣ឆ្នាំ គាត់មានជំងឺទឹកនោមផ្អែម ហើយមានវិជ្ជមានកូវីដ កំពុងពិបាកដកដង្ហើមហត់ រួមទាំងកូនប្រពន្ធខ្ញុំឈឺ វិជ្ជមាន ម៉េចបានយកពួកគាត់យកទៅដាក់នៅសាលាបឋមសិក្សពោចិនតុងគ្មានពេទ្យ ថែរក្សា បើម្តាយខ្ញុំប្រពន្ធកូនខ្ញុំមានរឿងអីអ្នកណាទទួលខុសត្រូវ ពួកគាត់មានវិជ្ជមានកូវីដ-១៩ហើយ មិនមែនយកពួកគាត់ទៅធ្វើចត្តាឡីស័កទេ គឺត្រូវយកគាត់មកព្យាបាល»។

1

លោកបន្ថែមទៀតថា «នៅចក្រអង្រែសល់ បីទៅ៥គ្រែ ហេតុអីយកគាត់មកទីនេះ បែរជាទៅទុកចោលនៅសាលាបឋមសិក្សាពេចិនតុង(ដូចក្នុងរូបនេះ) អ្នកធ្វើដូចនេះដូចមិនត្រឹមត្រូវ។ យើងសុំព្យាបាលនៅផ្ទះ អ្នកសំលុតយើងរកដាក់ខ្នោះ អ្នកសម្បើមម្លេះអាងដាក់ខ្នោះ ខ្ញុំចង់ឃើញមុខអាមួយសម្លុត រកវាយខ្នោះកូនប្រពន្ធខ្ញុំណាស់ អត់ចេះនិយាយជាមួយកុមារ និងមនុស្សមានកំពុងមានជំងឺ ពួកគាត់មានកំហុសអី បានជាអ្នកឯងនិយាយដូចេ្នះដាក់ពួកយើង ហើយយកពួកគាត់មកដាក់ដូចនេះគ្មានការថែរក្សា។

5

ខ្ញុំបង់ពន្ធប្រាក់ខែ ខ្ញុំ២១ឆ្នាំ មិនដែលខ្វះមួយរៀល និងពន្ធផ្សេងៗទៀត ជូនរដ្ឋមិនដែលខ្វះមួយរៀល។ យើងជាប្រជាជន យើងមានលទ្ឋភាពព្យាបាលនៅផ្ទះមានម៉ាស៊ីនអុកស៊ីសែនធំៗ ២ អ្នកមិនត្រូវនិយាយបើមិនទៅវៃខ្នោះនោះទេ អ្នកគួរយកពួកយើងទៅដាក់ក្នុងបរិក្ខាមួយសមរម្យ មិនមែនសម្លុតពួកគាត់រកវៃខ្នោះបើមិនចេញពីផ្ទះនោះទេ។ បើមិនអោយយើងព្យាបាលនៅផ្ទះគួរ និយាយអោយស្រួលបួល អាងអីវៃខ្នោះ ឯងស្អីក៍សាហាវម្លេះ។

2

ខ្ញុំពិតជាចង់ឃើញមុខ អាថោកទាបដែលសម្លុតប្រពន្ឋកូនខ្ញុំ និងម្តាយខ្ញុំ(សរុប៥នាក់)ដូចនេះ អាងអីដាក់ខ្នោះ សូម្បីតែចោរប្លន់ បើវារបួសក៏ព្យាបាលវាហើយ ទើបយកដាក់គុក ពួកយើងខុសអី បើអ្នកគម្រាមប្រជាជនយកទៅដាក់គុគ សាហាវម្លេះ ពួកយើងមានសិទ្ធិព្យបាលនៅផ្ទះ តាមប្រសាសន៍សម្តេច និងច្បាប់របស់ក្រសួង។

3

នៅទីបំផុតយកមកទុកចោលដូចក្នុងរូបនេះ វាជាការប្រមាថអ្នកជំងឺ និងកុមារកំពុងរងគ្រោះដោយកូវីដ។ ខ្ញុំមានលេខដែលខលមក សម្លុតប្រពន្ធខ្ញុំ បើមិនឡើងឡានពេទ្យ ហៅប៉ូលីសមកវៃខ្នោះទាំងអស់ ខ្ញុំចង់ឃើញមុខណាស់ វាប្រើពាក្យទាំងនេះដល់មនុស្សចាស់កំពុងមានជំងឺ និងកូនៗខ្ញុំ។ ម្តាយខ្ញុំ ប្រពន្ឋកូនខ្ញុំត្រូវការកន្លែងព្យាបាលពួកគាត់វិជ្ជមានកូវីដ មិនមែនយកពួកគាត់មកទុកចោល ឬធ្វើចត្តាឡីស័កនោះទេ»៕

4

សូមទស្សនាវីដេអូខាងក្រោម៖