ហេតុតែជាគូមែន! បើមើលមួយភ្លែតស្មានតែកូនក្រមុំជា ស្រី នៅក្នុងពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូ

កាលថ្មីៗនេះ មានការផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយឃើញគូស្នេហ៍មួយគូ បានសម្រេចភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ រឹតតែគួរឲ្យចាប់អារម្មណ៍ទៀតនោះ ក្រោយឃើញ កូនកំលោះបានទំលាយពាក្យមួយឃ្លាក្នុងថ្ងៃពិសេសរបស់ខ្លួនថា៖ «ថ្វីត្បិតតែកូនក្រមុំបង មិនមែនជា ស្រី តែបងក៏ចូលតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ហើយ ក៏បងមិនខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមពួកយើងរស់នៅមានសេចក្ដីសុខ និងមានសុភមង្គលទៅបានហើយ សូមកុំរើសអើង ពួកញុម អគុណពេលវេលា»។

1

2

ចំណែកកូនក្រមុំដែលមិនស្រី ក៏បានវាចាដែរថា៖ «អាប៊្លុម បំពាក់ជញ្ជៀន ចង់និយាយចេញពីចិត្តបន្តិច ថ្វីត្បិតតែនាងខ្ញុំមិនមែនជាស្រីពិត តែបុរសម្នាក់នេះគាត់តែងតែផ្តល់តំលៃអោយនាងខ្ញុំ គាត់តែងផ្តល់តំលៃអោយគ្រួសាររបស់នាងខ្ញុំ ការមើលថែរក្សាមកលើរូបនាងខ្ញុំ ការមើលថែរក្សាមកលើគ្រួសាររបស់នាងខ្ញុំ គាត់ជាមនុស្សមិនចេះប្រកាន់ និយាយរួមគាត់គឺជាមនុស្សល្អសំរាប់ឆាកជីវិត្តរបស់នាងខ្ញុំ អគុណពេលវេលាដែរធ្វើអោយយើងទាំងពីរបានជួបគ្នា So love my Hasband។ ខ្ញុំស្រលាញ់ប្រពៃណីរបស់នាងខ្ញុំ ចឹងនាងខ្ញុំរៀបចំទៅតាមប្រពៃណីកម្ពុជា នារីភេទទី៣កម្ពុជា មិនថាយើងជាមនុស្សបែបណាក៏ដោយត្រូវចេះផ្តល់តំលៃអោយខ្លួនឯង ទើបអ្នកដទៃគេអោយតំលៃយើង៕

3

4

5

6

7

8

9

10