ពលករ ២នាក់ ក្នុងចំណោម ១០នាក់ ដែលបានធ្វើចត្តាឡីស័ករួមគ្នា រកឃើញមានជំងឺកូវីដ-១៩

ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ស្ដីពីការរកឃើញជំងឺកូវីដ-១៩ទៅលើពលករ ចំនួន ២នាក់បន្ថែមទៀត ដែលបានឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា។

យោងតាមលទ្ធផលធ្វើតេស្តរហ័សរបស់ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងតាមការបញ្ជាក់លទ្ធផលពីមន្ទីរពិសោធន៍ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ រួមមាន៖ ១-ឈ្មោះ ខេន ចន្ធូ ភេទស្រី អាយុ ២៩ឆ្នាំ ២-ឈ្មោះ ភាព សុគុណ ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា ដែលមានទីលំនៅ ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ហើយជាពលករដែលវិលត្រឡប់មកពីក្រុងបាងកក ប្រទេសថៃ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1