អ្នកជំងឺកូវីដ-១៩ម្នាក់ ព្យាបាលជាពីជំងឺ ក្រោយ ១៤ថ្ងៃ រកឃើញជំងឺកូវីដ-១៩ វិញម្តងទៀត

ខេត្តកំពង់ចាម៖ រដ្ឋបាលស្រុកស្ទឹងត្រង់ មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយទទួលបានដំណឹង ពីក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរពេទ្យសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ គឺមានឈ្មោះ ស៊ន ហេង ភេទស្រី អាយុ ៧៥ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ស៊ន ហេង ត្រូវបានក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រង់ សហការជាមួយរដ្ឋបាលស្រុក បានធ្វើការបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម បន្ទាប់ពីបានទទួលព័ត៌មានថា ឈ្មោះ ស៊ន ហេង នោះ មានផ្ទុកកូវីត-១៩ លុះដល់ថ្ងៃទី-១៩ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ស៊ម ហេង ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

បន្ទាប់ពីទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានណែនាំឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃ បន្តរហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ បានទៅយកសំណាក់ពីអ្នកជំងឺឈ្មោះ ស៊ន ហេង ម្ដងទៀត ដើម្បីយកទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ បន្ទាប់ពីបានចេញពីមន្ទីរពេទ្យរយៈពេល ១៤ថ្ងៃ ការធ្វើតេស្តលើសំណាករបស់គាត់ឃើញថាមានវិជ្ជមានកូវីដ-១៩ ជាលើកទី២ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

Image_2021 05 08_17 27 13