អ្នកភ្នំពេញ អ្នកខេត្តត្បូងឃ្មុំ និងអ្នកខេត្តកំពង់ធំ នាំគ្នាទៅរកឃើញជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងប្រវត្តិដំណើរ

ខេត្តកំពង់ចាម៖ តាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ ក្នុងនោះ៖ បុរសជនជាតិខ្មែរឥស្លាម អាយុ ៣៨ឆ្នាំ រស់នៅក្រុងកំពង់ចាម, បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ-អាយុ៦១ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ រស់នៅខេត្តកំពង់ធំ ក្នុងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាល បានបញ្ជូនអ្នកជំងឺទាំង៤នាក់ខាងលើ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2