រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២នាក់បន្ថែមទៀត នៅស្រុកចំនួន ២ ក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ក្នុងស្រុកបាភ្នំ និងស្រុកពាមជរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ជា សុមេធី។

នៅក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។

ទន្ទឹមនឹងនេះ សូមជម្រាបចជូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក ( Rapid Test ) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និង មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

Image_2021 05 08_16 08 08

Image_2021 05 08_16 08 17