កម្មការិនីរោងចក្រនៅភ្នំពេញ រកឃើញមានវិជ្ជាមានកូវីដ-១៩ នៅស្រុកគិរីវង់

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលស្រុកគិរីវង់ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ម្នាក់ ឈ្មោះ ញ៉ ស្រីនិត ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មុខរបរ កម្មការិនី កាត់ដេររោងចក្រយ៉ាក់ជីង ឯ.ក នៅរាជធានីភ្នំពេញ បានវិលត្រឡប់មកស្រុកកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 08_16 00 27