អាសូរក្រៃលែង! កម្មការិនីមានផ្ទៃពោះ ៧ខែម្នាក់ បានស្លា.ប់សារជំងឺកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ យោងតាមលិខិតមួយរបស់មន្ទីរពេទ្យកំពង់ស្ពឺ ដែលបានចេញនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ សុត ម៉ៃ អាយុ ៣០ឆ្នាំ មុខរបរជាកម្មការិនី រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហើយស.ពខាងលើ ស្លា.ប់នៅវេលាម៉ោង ៩និង៤៥នាទីយប់ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងនោះដែរ តាមការបញ្ជាក់របស់លោកអភិបាលខេត្តកំពង់ស្ពឺបាន ឲ្យដឹងថា ស្ត្រីខាងលើ បានស្លា.ប់ដោយសារកូវីដ-១៩ និងមានកូនក្នុងផ្ទៃ ៧ខែ។ ការដាក់ការសង្ស័យដំបូង ពេលដែលស្ត្រីខាងលើ មានអាការៈមិនស្រួល គឺគាត់មិនបានទៅរកគ្រូពេទ្យ ឬយកសំណាកនោះទេ។ រហូតដល់ធ្ងន់ទើបគ្រួសារបញ្ជូនមកមន្ទីរពេទ្យ ជួយសង្គ្រោះបានប្រហែល ៣០នាទីក៏ស្លា.ប់បាត់បង់ជីវីតតែម្តង។ សាកស.ព ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបូ.ជានៅវត្តសំបួរ៕

Image_2021 05 08_15 53 39