សូមចូលរួមអបអរ! អ្នកជំងឺកូវីដ-១៩ ចំនួន ១២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យឲ្យទៅផ្ទះវិញហើយ

រាជធានីភ្នំពេញ៖ យោងតាមហ្វេសប៊ុករបស់ TYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះនៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា៖ «មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រៈ អ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀត

ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញ កាលពីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត

1

2

4

5

6

8

9