អ្នកចង់ដើរយប់ប្រយ័ត្ន! កម្លាំងចម្រុះល្បាតតាមគ្រប់គោលដៅ និងចុះអនុវត្តបម្រាមគោចរនៅតាមគោលដៅធំៗមួយចំនួន

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ «នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា រួមជាមួយលោកស្នងការរងមួយចំនួនទៀត បានដឹកនាំកម្លាំងចម្រុះដើម្បីល្បាតតាមគ្រប់គោលដៅ និងចុះអនុវត្តបម្រាមគោចរនៅតាមគោលដៅធំៗមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៣:០០នាទីទៀបភ្លឺ៕

1

2

3

4

5

6

7

8

9