ម្តាយ និងកូនតូច ២នាក់ និងចៅ ១នាក់ មកពីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅស្រុកកំរៀង

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន ៤នាក់ រួមមាន៖

១-ឈ្មោះ ហ៊ុន លី ភេទស្រី អាយុ ៤៤ឆ្នាំ

២-ឈ្មោះ វង្ស ធី ភេទប្រុស អាយុ ១០ឆ្នាំ

៣-ឈ្មោះ វង្ស ស្រីនាត ភេទស្រី អាយុ ០៧ឆ្នាំ

៤-ឈ្មោះ ឡុត រិទ្ធី ភេទប្រុស អាយុ ០១ឆ្នាំ

អ្នកទាំង៤ មានអាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកំរៀង ដែលបានវិលត្រឡប់ពីរាជធានីភ្នំពេញតាមរថយន្តសាំយ៉ុង មិនចាំស្លាកលេខ។

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

Image_2021 05 07_19 16 11