អាជ្ញាធររាជធានីភ្នំពេញ ស្នើសុំការយោគយល់ និងភាពអត់ធ្មត់ពីបងប្អូនប្រជាពលរដ្ឋ ក្នុង “យុទ្ធនាការជាតិចាក់វ៉ាក់សាំង”

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាល ក្នុង “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ផ្អែកតាមផែនការមេ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យ និងភាពអត់ធ្មត់ ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មការិនីទាំងអស់ សូមរង់ចាំទទួលវ៉ាក់សាំងតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ជៀសវាងការចាញ់កលទៅទិញលិខិតអញ្ជើញ ឬទៅដណ្តើមវ៉ាក់សាំង តាមការញុះញង់អគតិរបស់ក្រុមឱកាសនិយម ដើម្បីធានាប្រសិទ្ធភាពនៃការផ្ដល់ និងទទួលដាក់សាំងប្រកបដោយសុវត្ថិភាព៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

1