ថ្ងៃទី៦ ជិះឡានពីភ្នំពេញ ទៅដល់ក្រុងសិរីសោភ័ណ នៅថ្ងៃទី៧ រកឃើញវិជ្ជមានកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០២នាក់ទៀត ឈ្មោះ ធី ប៊ុនឡេង ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ សិម សាឡៃ ភេទស្រី អាយុ ២៥ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិរោងម៉ាស៊ីន ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ដែលទើបធ្វើដំណើរមកពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បុរស និងស្ត្រីទាំង២ខាងលើ មានអាស័យដ្ឋានចំណុច ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើដំណើរតាមរថយន្តរបស់ក្រុមហ៊ុនសុភាព ដឹកអ្នកដំណើរពីរាជធានីភ្នំពេញ មកដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងបន្តធ្វើដំណើរតាមម៉ូតូ មកដល់ក្រុងសេរីសោភ័ណ។ នៅពេលមកដល់ក្រុងសិរីសោភ័ណ ពួកគាត់ទាំងពីរមានអាការៈមិនស្រួល ក៏បានទំនាក់ទំនងមកក្រុមគ្រូពេទ្យ ដើម្បីពិនិត្យអាការៈ ហើយយកតាមលទ្ធផលតេស្តរហ័ស(Rapid Test) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ គឺលទ្ធផលវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្ត សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំងពីរខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

1