កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ត្រូវបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះហើយ

រាជធានីភ្នំពេញ៖ ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសិស្សានុសិស្ស អ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សហការដាក់ដំណើរការកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ តទៅ។

កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» នេះគឺជាកម្មវិធីរៀនតាមអនឡាញ តាមទូរស័ព្ទដៃឆ្លាតវៃ ដើម្បីជួយសម្រួលឱ្យសិស្សានុសិស្ស អាចស្វ័យសិក្សាបន្ដក្នុង App តែមួយបាន។ មុខងានៃកម្មវិធីនេះ នឹងផ្តល់ការគាំទ្រដល់ ដំណើរការអប់រំ តាមបែប «ស្វ័យសិក្សា» សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សាទៅតាមពេលវេលា និងទីកន្លែងដែលសមប្រកប ដោយគ្រាន់តែទាញយកកម្មវិធី «MoEYS E-Learning» នៅក្នុង App Store, Google Play និង AppGallery ដោយឥតគិតថ្លៃ៕ ប្រភពពីៈ ក្រសួងអប់រំ យុវជន និងកីឡា

3

1

2