អាជ្ញាធរ លុបចោលសេចក្តីសម្រេចចាស់ តែរក្សាទុកទីតាំងធ្វើតេស្តកូវីដ អ្នកស្ម័គ្រចិត្ត និងជនដែលសង្ស័យ

ខេត្តស្វាយរៀង៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរត្រឡប់មកពីបណ្ដារាជធានី-ខេត្ត ចូលមកខេត្តស្វាយរៀង ជ្រាបថា រដ្ឋបាលខេត្ត សម្រេចលុបចោលនូវសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ដីពីការយកវត្ថុវិភាគសំណាក ចំពោះអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ប៉ុន្តែនៅរក្សាទុកទីតាំងដើមទីចូលខេត្ត សម្រាប់ធ្វើតេស្តរកមេរោគកូវីតឥ១៩ ចំនួន ២ទីតាំង (ស្រុកស្វាយជ្រំ តាមបណ្ដោយផ្លូវជាតិលេខ១ និងស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣) ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីត-១៩ និងសម្រាប់ធ្វើតែចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

1

2