កម្មការិនីរោងចក្រម្នាក់ មកពីភ្នំពេញ រកឃើញមានវិជ្ជមានកូវីដ-១៩ នៅស្រុកគីរីវង្ស

ខេត្តតាកែវ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅស្រុកគិរីវង់ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ០១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដែលមានឈ្មោះ ជឹម ថាវ៉ាន់ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិត្រើយទម្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ហើយមានមុខរបរ ជាកម្មការិនីកាត់ដេរនៅរោងចក្រស៊ូវហ្គូដ ហ្គាមិន ឯ.ក នៅរាជធានីភ្នំពេញ ដែលបានត្រឡប់មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1