អាជ្ញាធរខេត្តស្ទឹងត្រែង បញ្ចប់ការអនុវត្តវិធានការរដ្ឋបាល និងគោលការណ៍ណែនាំមួយចំនួនដែលខ្លួនបានដាក់ចេញ

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿង អភិបាលខេត្តស្ទឹងត្រែង បានសម្រេចពីការបញ្ចប់ការផ្អាកជាបណ្ដោះអាសន្នសកម្មភាពអាជីវកម្ម លក់ដូរ អាហារ ភេសជ្ជៈ គ្រឿងស្រវឹង អាហាដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ទំនិញ ក្លឹប-សេវាកម្សាន្តសប្បាយ ក្លឹប-ទីតាំងលេងកីឡា និងការផ្អាកការធ្វើចរាចរណ៍ក្នុងចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ក្នុងថេរវេលា ១៤ថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដូចមានបញ្ញត្តិក្នុងសេចក្តីសម្រេចលេខ ០៤២/២១ សសរ ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

បញ្ចប់ការអនុវត្តសេចក្តីណែនាំ ស្តីពីការបំពេញភារកិច្ចរបស់ មន្ត្រីរាជការ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តស្ទឹងត្រែង ដូចបានកំណត់ក្នុងសេចក្តីណែនាំលេខ ០០៤/២១សណន ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត៕

ដើម្បីកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2