អាសូរគាត់ណាស់! កើតកូវីដ-១៩កំរិតធ្ងន់ហើយ ត្រូវវះកាត់គ្រួសក្នុងតម្រងនោមទៀត

រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច យោងតាមផេកហ្វេកប៊ុកផ្លូវការរបស់មន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត បានបង្ហោះឲ្យដឹងថា៖ «នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការវះកាត់គ្រួសក្នុងតម្រងនោមជូនអ្នកជំងឺកូវីដ-១៩កំរិតធ្ងន់ម្នាក់ បានដោយជោគជ័យ និងសុខសុវត្ថិភាព។

តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕

1

2

3

4

5