អាជ្ញាធរខេត្តកំពង់ឆ្នាំង រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ទៅពីភ្នំពេញម្នាក់ និងប្រវត្តិប៉ះពាល់

ខេត្តកំពង់ឆ្នាំង៖ តាមប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២ករណីថ្មី បន្ថែមទៀត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ អ្នកទាំង២នាក់ មាន ឈ្មោះ ហា.ម វ៉ាន់ភូ ភេទប្រុស អាយុ ២៦ឆ្នាំ ជាអ្នករស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកស្នាក់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឈ្មោះ យ៉ាង ធីថាំង ភេទស្រី អាយុ ២០ឆ្នាំ ជាអ្នករស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1