ពលករម្នាក់ វិលត្រឡប់ពីប្រទេសថៃ រកឃើញឆ្លងជំងឺកូវីដ-១៩

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសព័ត៌មានពីការរកឃើញពលករម្នាក់ ឈ្មោះ ហ៊ុត ហ៊ាង ភេទប្រុស អាយុ ៣០ឆ្នាំ ដែលវិលត្រឡប់ពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ (ហើយប្រពន្ធរបស់គាត់មានវិជ្ជមានកូវីដ-១៩)។

អ្នកជំងឺរូបនេះ មានមុខរបរបុគ្គលិកអនាម័យផ្សារទំនើបនៅទីក្រុងបាងកក ប្រទេសថៃ ដែលមានអាសយដ្ឋានរស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1