អ្នកក្នុងភូមិសូមប្រយ័ត្ន! ភូមិចំនួន ១៣ នៅសង្កាត់ចំនួន ៦ ក្នុងខណ្ឌចំនួន ៦ មានអ្នកឆ្លងកូវីដច្រើនជាងគេ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានជូនដំណឹងពីភូមិដែលឆ្លងច្រើនជាងគេមាន៖ ភូមិចំនួន ១៣ នៅសង្កាត់ចំនួន ៦ ក្នុងខណ្ឌចំនួន ៦ បន្ទាប់ពីលទ្ធផលប្រកាសនៅព្រឹកមិញ មានអ្នកឆ្លងសរុបចំនួន ៥៥៨នាក់ នៅទូទាំងប្រទេស។

សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោមនេះ សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ

១-ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

២-ភូមិត្រពាំងថ្លឹង១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

៣-ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

៤-ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៥-ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៦-ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៧-ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

៨-ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៩-ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

១០-ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ!

សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!

Image_2021 05 07_12 01 52