រកឃើញប្រជាពលរដ្ឋខេត្តកំពង់ចាម ចំនួន ៩នាក់បន្ថែមទៀត ឆ្លងមេរោគកូវីដ-១៩ និងប្រវត្តិប៉ះពាល់

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសព័ត៌មានពីរកការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៩នាក់ បន្ថែមទៀត៖ ក្នុងនោះនៅស្រុកចំការលើ ០២នាក់, ស្រុកស្រីសន្ធរ ០៦នាក់ និងស្រុកកងមាស ០១នាក់។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង៩នាក់ ដែលទើបរកឃើញថ្មីនេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈទូរស័ព្ទលេខ 070 828 788 និង 012 736 755៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនមើលសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2