ធ្វើដំណើរពីខេត្តព្រះសីហនុ ដល់ខេត្តសៀមរាប រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹងករណីចាស់ និងបានចត្តាឡីស័កនៅមណ្ឌល ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ថោង សុជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅ ភូមិកសិកម្ម សង្កាត់ស្រង៉ៃ ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ ត្រូវជាឪពុករបស់ សុជាតិ សុជាតា អាយុ ២ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

២-ឈ្មោះ នឿន ម៉ាប់ ភេទស្រី អាយុ ២០ឆ្នាំ មានអាសយដ្ឋាននៅ ភូមិគោកវាល ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីខេត្តព្រះសីហនុជាមួយស្វាមី ត្រូវជាម្ដាយរបស់ ជាន រដ្ឋា អាយុ ១១ខែ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1