មុននឹងចូលដល់ទឹកដីខេត្តកែប ត្រូវឆ្លងប៉ុស្ដិ៍ត្រួតពិនិត្យអនុវត្តវិធានការសុខាភិបាល ចំនួន ៣ទីតាំង សិន

ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃ៦ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងពីការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអនុវត្តវិធានការសុខាភិបាល ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។

រដ្ឋបាលខេត្តកែប បានកំណត់ទីតាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីក្រៅខេត្តចូលក្នុងភូមិសាស្ត្រខេត្តកែប រយៈពេល ១ខែ ចាប់ពីថ្ងៃទី៦ ខែ ឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ចំនួន ៣ រួមមាន៖

-ទីតាំងទី១: លើដងផ្លូវជាតិលេខ៣៣ ត្រង់ចំណុចក្បែររោងចក្រពូចិន (ព្រំប្រទល់រវាងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ជាមួយស្រុកកំពង់ត្រាច ខេត្តកំពត)

-ទីតាំងទី២: លើដងផ្លូវខេត្តលេខ១៣៣២ ត្រង់ចំណុចក្បែរស្ពានដែក (ព្រំប្រទល់រវាងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ជាមួយស្រុកកំពង់ត្រាច ខេត្តកំពត)

-ទីតាំងទី៣: លើដងផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វក្បែរផ្លូវចូលវត្តកំពង់នង់ (ព្រំប្រទល់រវាងសង្កាត់អូរក្រសារ ក្រុងកែប ជាមួយស្រុកទឹក ឈូខេត្តកំពត)

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2