អ្នកដែលចង់ចូលទឹកដីខេត្តសៀមរាប ត្រូវធ្វើអី្វខ្លះ? (មានឯកសារបំពេញឈ្មោះស្រាប់)

ខេត្តសៀមរាប៖ សូមអ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប ចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល។

តាមរយៈសេចក្តីជូនដំណឹងលេខ៩៦២/២១ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា សេចក្តីណែនាំលេខ០០៧/២១ សណន ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ត្រូវបាននិរាករណ៍។

ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប បន្តដាក់ប៉ុស្តិ៍ពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន៣ទីតាំង រួមមាន៖

១-ព្រំប្រទល់ក្រឡាញ់-ព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ

២-ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ

៣-ស្រុកស្រីស្នំ-ស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ

ដូចនេះ ដើម្បីជាការងាយស្រួលបងប្អូនអ្នកដំណើរ អាចបំពេញតារាងឈ្មោះរួចជាស្រេចប្រគល់ជូនមកក្រុមការងារនៅពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យទាំងបីទីតាំងខាងលើ៕

1

2