ផ្សារម៉ាឡៃ ត្រូវផ្អាកជាបណ្តោះអាសន្ន នៅស្រុកម៉ាឡៃ ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ ត្រូវបានបិទផ្សារម៉ាឡៃ ស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

3

ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។ នេះបើយោងតាមសេចក្តីសម្រេចរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2