ដើមពោធិ “ប្រវត្តិស្នេហ៏ ទុំ និងទាវ” នៅស្រស់បំព្រង មិនទាន់ដួលរំលំដូចល្បីក្នុងFacebookនោះទេ

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ដោយបានពិនិត្យឃើញថា នៅក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយតៗគ្នា នៅរូបភាពដួលរំលំដើមពោធិ៍មួយដើម ដែលមានខ្លឹមសារថា បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួនពីមេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទីរសៀល បានបណ្ដាលឲ្យដើមពោធិជើងខាល “ប្រវត្តិស្នេហ៍ទុំ និងទាវ” ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានដួលរលំហើយ។

ដើមពោធិលោកតាក្រហម

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម រដ្ឋបាលខេត្ត បានចាត់តាំងមន្ត្រីឲ្យចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ បានកត់សម្គាល់ឃើញថា ដើមពោធិ ដែលដួលរំលំនោះ មិនមែនជាដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ទុំ និងទាវនោះទេ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង នូវរាល់ការផ្សាយព័ត៌មានទាំងនេះ។

ដើមពោធិ_“ប្រវត្តស្នេហ៏_ទុំ_និងទាវ”

សូមបញ្ជាក់ជូនថា ដើមពោធិដែលបានដួលរំលំខាងលើនេះ មានឈ្មោះថា ដើមពោធិលោកតាក្រហម ដែលមានចម្ងាយប្រមាណ ៧០ម៉ែត្រ ពីដើមពោធជើងខាល ប្រវត្តិស្នេហ៍ទុំ និងទាវ ហេតុដូចនេះទើបបណ្ដាលឲ្យសាធារណជនមានការភ័ន្តច្រឡំ ប៉ុន្តែទោះបីយ៉ាងនេះកី្ត រដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញ នឹងរៀបចំដើមពោធិនេះឡើងវិញ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណីជំនឿសាសនារបស់ដូនតា៕

1