ស្រ្តី ៣នាក់ សម្រាលកូនក្នុងថ្ងៃតែមួយ ខណៈពេលកំពុងធ្វើចត្តាឡីស័ក នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែឧសភា មានស្រ្តី៣នាក់ ទើបតែត្រឡប់មកពីភ្នំពេញ ហើយត្រូវបានអាជ្ញាធរដាក់ឲ្យធ្វើចត្តាឡីស័ក នៅស្រុករមាសហែក និងបានជួយសម្រាលកូនដោយសុវត្ថិភាព ក្រោមការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក។

លោកបណ្ឌិត បានថ្លែងកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសបានជួយសង្គ្រោះ និងសម្រាលកូនដល់ស្ត្រីកំពុងធ្វើចត្តាឡីស័កទទួលបានជោគជ័យ សុវត្ថិភាពទាំងម្ដាយ និងកូន។ ស្ត្រីទាំង ៣នាក់ ដែលកំពុងចត្តាឡីស័ក និងបានផ្តល់កំណើតដល់ទារកក្នុងថ្ងែតែមួយនោះ រួមមាន៖

១-ឈ្មោះ ប៉ុល សូនី អាយុ៣១ឆ្នាំ នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក បានធ្វើចត្តាឡីស័កនៅមុខដា ដោយកើតបានកូនស្រីទំងន់ ៣,៤Kg។

២-ឈ្មោះ ហ៊ុល សាភឿន អាយុ២១ឆ្នាំ នៅភូមិល្បើក ឃុំម្រាម ស្រុករមសហែក ធ្វើចត្តាឡីស័កឃុំម្រាម កើតបានកូនប្រុសទំងន់២,៩Kg។

៣-ឈ្មោះ ឈុន សាម៉ា អាយុ២៥ឆ្នាំ នៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក បានធ្វើចត្តាឡីស័កនៅផ្ទះ កើតបានកូនស្រីទំងន់៣Kg៕

1

2

3

5

6

7

8

9

10

ប្រភពពី៖ FN